សង្ឃាទិសេស។ ពាក្យថា ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯង គឺភិក្ខុនីបិទបាំងមណ្ឌល៣ ហើយឆ្លងឡើងក្នុងទីណាមួយ ស្បង់នៃភិក្ខុនីនោះក៏ទទឹកបាន ទីនោះហៅថាស្ទឹង។ ភិក្ខុនីឆ្លងផុតជំហានដម្បូង ត្រូវអាបត្តិថុល្លច្ច័យ ឆ្លងផុតជំហានទី២ ត្រូវអាបត្តិសង្ឃាទិសេស។ ពាក្យថា នៅប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯង គឺភិក្ខុនីកំពុងលះហត្ថបាសនៃភិក្ខុនីទី២ ត្រូវអាបត្តិថុល្លច្ច័យ ព្រមគ្នានឹងអរុណរះឡើង លុះលះហត្ថបាសស្រឡះហើយ ត្រូវអាបត្តិសង្ឃាទិសេស។ ពាក្យថា ឈប់ឲ្យឃ្លាតអំពីពួកតែម្នាក់ឯង គឺភិក្ខុនីកំពុងលះទស្សនុបចារ (កន្លែងដែលមើលគ្នាឃើញ)ក្តី សវនុបចារ (កន្លែងដែលស្តាប់ឮ)ក្តី របស់ភិក្ខុនីទី២ ក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិថុល្លច្ច័យ លុះលះបង់ដាច់ស្រឡះហើយ ត្រូវសង្ឃាទិសេស។
[៤៥] ពាក្យថា ភិក្ខុនីនេះឯង តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវអាបត្តិមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងពេលដែលប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញ គឺភិក្ខុនីនោះត្រូវភិក្ខុនីទាំងឡាយបណ្តេញចេញចាកសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។