ធ្វើហើយឲ្យកម្រើកផង ដូច្នេះហើយ ប្រជុំភិក្ខុនីសង្ឃភ្លាមៗ ហើយសូត្រ(ដកកម្ម) បញ្ចូលចណ្ឌកាលីភិក្ខុនីមកវិញ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងមិនប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តាទេ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបានប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ សូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិនប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា