[​៥១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ប្រាប់​សង្ឃ​ជា​អ្នកធ្វើ​សង្ឃកម្ម​ ​ហើយ​ទើប​សូត្រ​បញ្ចូល​ពួក១​ ​ភិក្ខុនី​ដឹងសេចក្តី​ប្រាថ្នា​របស់​គណៈ​ ​ហើយ​ទើប​សូត្រ​បញ្ចូល១​ ​ភិក្ខុនី​សូត្រ​បញ្ចូល​ភិក្ខុនី​ដែល​ប្រព្រឹត្ត​តាម​វត្ត​ ​កាលបើ​គ្មាន​សង្ឃ​ជា​អ្នកធ្វើ​សង្ឃកម្ម​ ​ទើប​ភិក្ខុនី​សូត្រ​បញ្ចូល​ពួក១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើខុស​មុន​បញ្ញត្តិ១​។​

​សង្ឃាទិសេស​ទី៥​


 ​[​៥២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរី​នន្ទា​ភិក្ខុនី​មាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​។​ ​មនុស្ស​ទាំងឡាយ​ឃើញ​សុន្ទរី​នន្ទា​ភិក្ខុនី​ក្នុង​រោង​ភត្ត​ហើយ​ ​មាន​សេចក្តី​តម្រេក​ ​ក៏​ប្រគេន​ភោជន​ទាំងឡាយ​សុទ្ធតែ​ប្រសើរ​ដល់​សុន្ទរី​នន្ទា​ភិក្ខុនី​ដែល​មានតម្រេក​ដែរ​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ឆាន់​ ​(​តែឯង​)​ ​ទាល់តែ​ឆ្អែត​។​ ​ភិក្ខុនី​ទាំងឡាយ​ដទៃ​មិនបាន​អាហារ​ដ៏​សមគួរ​ដល់ចិត្ត​ផង​ឡើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​នាង​សុន្ទរី​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​មាន
ថយ | ទំព័រទី ៦០ | បន្ទាប់