ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទទួលយក​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​តាម​ពាក្យ​ភិក្ខុនី​ដែល​ពោល​បញ្ជូន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ក្នុង​ពេល​ដែល​ឆាន់​រួចហើយ​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ទាំង​ឡា​យមុនៗ​។​ ​ពាក្យ​ថា​ ​ជា​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ ​មិនមែន​ដោយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ភិក្ខុនី​បញ្ជូន​ដោយ​ពាក្យ​ថា​ ​លោក​ចូរ​ទទួលយក​ទឹក​ ​និង​ឈើស្ទន់​ចុះ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​តាម​ពាក្យ​ភិក្ខុនី​ដែល​ពោល​បញ្ជូន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៩​]​ ​កាលបើ​មានតម្រេក​តែ​ម្ខាង​ ​ភិក្ខុនី​បញ្ជូន​ដោយ​ពាក្យ​ថា​ ​លោក​ចូរ​(​ទទួល​)​ ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​អំពី​ដៃ​យក្ស​ក្តី​ ​ប្រេត​ក្តី​ ​បណ្ឌក​ក្តី​ ​តិរច្ឆាន​មាន​រូបរាង​ដូច​មនុស្ស​ក្តី​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់