សុន្ទរី​នន្ទា​ភិក្ខុនី​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំដែង​ទោស​នៃ​បុគ្គល​មាន​សភាព​ដែលគេ​ចិញ្ចឹម​បាន​ដោយ​កម្រ​ ​រក្សា​ដោយ​កម្រ​ ​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មិន​សន្តោស​ ​ច្រឡូកច្រឡំ​ដោយ​ពួក​គណៈ​ ​និង​សេចក្តី​ខ្ជិលច្រអូស​ ​ហើយ​ទ្រង់​សំដែង​សរសើរគុណ​នៃ​បុគ្គល​មាន​សភាព​ដែលគេ​ចិញ្ចឹម​ងាយ​ ​រក្សា​ងាយ​ ​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​តែង​ដុសខាត់​ចិត្ត​ ​កំចាត់​បង់​នូវ​កិលេស​ ​មាន​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​នូវ​កិលេស​វដ្ត​ ​និង​មាន​សេចក្តី​ប្រារព្ធ​ព្យាយាម​ ​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំ​ដែង​ធម្មី​កថា​ដ៏​ល្មម​សមគួរ​ដល់​ការ​បញ្ញត្តិ​សិក្ខា​បទ​នោះ​ៗ​ ​ចំពោះ​ពួក​ភិក្ខុ​ ​ហើយ​ទើប​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ពួក​ភិក្ខុនី​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ ​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​ការ​ស្រួល​ដល់​សង្ឃ១​ ​ដើម្បី​ញំា​ញី​ពួក​ភិក្ខុនី​ដែល​ទ្រុស្តសីល១​ ​ដើម្បី​នៅជា​សុខ​ដល់​ពួក​ភិក្ខុនី​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​ឃាត់​នូវ​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​នូវ​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បរលោក១​ ​ដើម្បី​ញុំាង​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា១​ ​ដើម្បី​ញុំាង​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹតតែ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​ស្ថិតស្ថេរ១​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ​ ​(​បួន​យ៉ាង​
ថយ | ទំព័រទី ៧ | បន្ទាប់