អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​លោក​កុំ​ខឹង​អាក់អន់​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​សក្យ​ធីតា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ ​ដូច្នេះ​ឡើយ​។​ ​នែ​លោកម្ចាស់​ ​ចូរ​លោក​ត្រេកអរ​ ​(​ព្រោះ​)​ធម៌ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ល្អ​ហើយ​ ​ចូរ​លោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ដោយ​ប្រពៃ​ចុះ​ ​ឯ​ភិក្ខុនី​នោះ​ ​កាលបើ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ពោល​យ៉ាងនេះ​ ​នៅ​ប្រកាន់​យ៉ាងនោះ​ដដែល​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​នោះ​អស់​វារៈ​ជា​គំរប់​បីដង​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​បើ​ភិក្ខុនី​នោះ​ ​កាល​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​គំរប់​បីដង​(​ហើយ​)​ ​លះបង់​វត្ថុ​នោះ​បាន​ ​ការ​លះបង់​បាន​នោះ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ភិក្ខុនី​នេះ​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជាយា​វត​តិ​យក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​
 [​៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ពាក្យ​ថា​ ​ខឹង​អាក់អន់​ចិត្ត​ ​គឺ​ភិក្ខុនី​មានចិត្ត​មិន​ត្រេកអរ​
ថយ | ទំព័រទី ៧១ | បន្ទាប់