សង្ឃាទិសេសទី៨
[៦៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនីដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹងតូចចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្អប់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីល្ងង់ផង ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយហើយ មិនគួរនឹងខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះសោះ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងតូចចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា