គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ហើយ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​សង្ឃ​ទើប​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 ​[​៧៣​]​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​ចប់​កម្មវាចា​ស្រេច​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​អាបត្តិ​ទុក្កដ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​(​ក្តី​)​ ​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​(​ក្តី​)​ ​រមែង​រម្ងាប់​ទៅ​(​ឯង​)​។​
 [​៧៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​ភិក្ខុនី​នេះឯង​ ​ដែល​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុ​នី​មុន​ៗ​ដែល​ត្រូវអាបត្តិ​នោះ​ដែរ​។​ ​ពាក្យ​ថា​ ​ជាយា​វត​តិ​យក​ ​គឺ​ភិក្ខុនី​នោះ​ត្រូវ​សង្ឃាទិសេស​ក្នុង​ខណៈ​ដែល​សូ​ត្រ​សម​នុ​ភា​សន​វិធី​
ថយ | ទំព័រទី ៨២ | បន្ទាប់