ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​មិន​គួរបើ​នឹង​នៅ​ច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ចំណែក​ភិក្ខុនី​ទាំងឡាយ​នៅ​ច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ ​នៅ​ច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​(​ចាក​ពួក​)​ ​សង្ឃ​តែង​សរសើរ​សេចក្តី​ស្ងាត់​ ​(​ចាក​ពួក​)​ ​របស់​បងប្អូន​ស្រី្ត​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​កាល​ភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​នៅ​ប្រកាន់​យ៉ាងនោះ​ដដែល​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ជា​គំរប់​បីដង​ ​ដើម្បីឲ្យ​លះបង់​នូវ​វត្ថុ​នោះ​។​ ​បើ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​កាល​ភិក្ខុនី​
ថយ | ទំព័រទី ៨៥ | បន្ទាប់