ដោយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ដរាបដល់​គំរប់​បីដង​ ​មិនមែន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ ​គួរ​នាំ​ភិក្ខុនី​ដែល​ត្រូវអាបត្តិ​សង្ឃាទិសេស​នោះ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​ ​សង្ឃាទិសេស​ទី១រួចហើយ​។​ ​
 [​៨៣​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​ទាំងឡាយ​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​ទាំងឡាយ​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​ទាំងឡាយ​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​ទាំងឡាយ​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៨៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ទាំងឡាយ​ដែល​ភិក្ខុនី​សង្ឃ​មិនបាន​សូ​ត្រ​សម​នុ​ភា​សន​វិធី១​ ​ភិក្ខុនី​ទាំងឡាយ​លះបង់​ចេញ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​មានចិត្ត​រវើរវាយ១​ ​ភិក្ខុនី​ដែល​វេទនា​គ្រប​សង្កត់១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៩០ | បន្ទាប់