សង្ឃាទិសេស​ទី១០​


 [​៨៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ពោល​ពាក្យ​យ៉ាងនេះ​នឹង​ភិក្ខុនី​ទាំងឡាយ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ​ដែល​មានមារយាទ​យ៉ាងនេះ​ ​មាន​កិត្តិសព្ទ​យ៉ាងនេះ​ ​ចិញ្ចឹមជីវិត​យ៉ាងនេះ​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​មាននៅ​ក្នុង​សង្ឃ​ដែរ​ ​សង្ឃ​មិនបាន​ពោល​ពាក្យ​អ្វី​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​ទេ​ ​សង្ឃ​ពោល​ពាក្យ​យ៉ាងនេះ​តែ​នឹង​លោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ​ ​ដោយ​ពេបជ្រាយ​ ​ដោយ​គ្មាន​អំណត់​ ​(​ក្រោធ​)​ ​ដោយ​សំដី​បង្គ្រប​ ​ដោយ​លោក​ទាំងឡាយ​មាន​កំឡាំង​ថយ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ហ្នឹងឯង​ ​ជា​អ្នក​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទាំងឡាយ​ស្ងាត់​ ​(​ចាក​ពួក​)​
ថយ | ទំព័រទី ៩១ | បន្ទាប់