សមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយរូបដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់