ទាំងឡាយ​នោះ​ទេ​ ​សង្ឃ​ពោល​ពាក្យ​យ៉ាងនេះ​តែ​នឹង​លោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ​ ​ដោយ​ពេបជ្រាយ​ ​ដោយ​មិន​អត់ឱន​គ្នា​ ​ដោយ​សំដី​បង្គ្រប​ ​ដោយ​លោក​ទាំងឡាយ​មាន​កំឡាំង​ថយ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ហ្នឹងឯង​ ​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​ចេញ​ទេ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​អស់​វារៈ​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​ ​អស់​វារៈ​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​ហើយ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​នោះ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់