ស​ចិត្ត​វគ្គ​ ​ទី១​


 [​៥១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​អ្នកដទៃ​ទេ​ ​ត្រូវ​គិតថា​ ​យើង​ទាំងឡាយ​ ​គួរ​ជា​អ្នក​ឆ្លាស​ ​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ឆ្លាស​ក្នុង​វារៈ​នៃ​ចិត្ត​របស់​ខ្លួន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រ្តី​ ​ឬ​បុរស​ ​កំឡោះ​ជំទង់​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ស្អិតស្អាង​ ​កាល​ពិចារណាមើល​នូវ​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុង​កញ្ចក់​ដែល​បរិសុទ្ធ​ផូរផង់​ ​ឬ​ក្នុង​ភាជន៍​ទឹកថ្លា​ ​បើ​ឃើញ​ធូលី​ ​ឬ​កន្ទួល​ក្នុង​កញ្ចក់​នោះ​ ​រមែង​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​ធូលី​ ​ឬ​កន្ទួល​នោះ​ចេញ​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់