​បើ​មិនឃើញ​ធូលី​ ​ឬ​កន្ទួល​ក្នុង​កញ្ចក់​នោះ​ទេ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​មាន​សេចក្តី​ត្រិះរិះ​គ្រប់គ្រាន់​ដោយហេតុ​នោះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​មានលាភ​ ​ឱ​ហ្ន៎​ ​មុខ​របស់​អាត្មាអញ​បរិសុទ្ធ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​ការពិចារណា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​មាន​ឧបការៈ​ច្រើន​ដល់​ភិក្ខុ​ថា​ ​អាត្មាអញ​ជា​អ្នកមាន​អភិជ្ឈា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មានចិត្ត​ព្យាបាទ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នក​ត្រូវ​ថីនមិទ្ធៈ​រួបរឹត​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធៈ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នកមាន​ចិត្ត​អណ្តែត​អណ្តូង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នក​មិន​មានចិត្ត​អណ្តែត​អណ្តូង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នកមាន​វិចិកិច្ឆា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ជា​អ្នក​ឆ្លង​ចាក​វិចិកិច្ឆា​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​មាន​សេចក្តី​ក្រោធ​ច្រើន​ឬ​ហ្ន៎​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់