អាត្មាអញ​ ​ជា​អ្នកមាន​ចិត្តសៅហ្មង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​មិន​សៅហ្មង​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នកមាន​កាយ​ក្រវល់ក្រវាយ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មាន​កាយ​មិនបាន​ក្រវល់ក្រវាយ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មាន​សេចក្តី​ខ្ជិលច្រអូស​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មានចិត្ត​មិន​ខ្ជាប់ខ្ជួន​ច្រើន​ឬ​ហ្ន៎​ ​អាត្មាអញ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ច្រើន​ឬ​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​កាល​ពិចារណា​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​អភិជ្ឈា​ច្រើន​ ​អាត្មាអញ​ ​មានចិត្ត​ព្យាបាទ​ច្រើន​ ​អាត្មាអញ​ ​ត្រូវ​ថីនមិទ្ធៈ​រួបរឹត​ច្រើន​ ​អាត្មាអញ​ ​មានចិត្ត​អណ្តែត​អណ្តូង​ច្រើន​ ​អាត្មាអញ​ ​មាន​វិចិកិច្ឆា​ច្រើន​ ​អាត្មាអញ​ ​មាន​សេចក្តី​ក្រោធ​ច្រើន​ ​អាត្មាអញ​ ​មានចិត្ត​សៅហ្មង​ច្រើន​ ​អាត្មាអញ​ ​មាន​កាយ​ក្រវល់ក្រវាយ​ច្រើន​ ​អាត្មាអញ​ ​ជា​អ្នក​ខ្ជិលច្រអូស​ច្រើន​ ​អាត្មាអញ​ ​មានចិត្ត​មិន​ខ្ជាប់ខ្ជួន​ច្រើន​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់