​នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ ​១​ ​ក្រោធ​ក្នុង​ទី​ដែល​មិន​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឃាតវត្ថុ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​
 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឃាត​ប្ប​ដិ​វិន័យ​ ​(​ការ​កំចាត់​បង់​នូវ​គំនុំ​)​ ​នេះ​មាន​ ​១០​ ​យ៉ាង​។​ ​អាឃាត​ប្ប​ដិ​វិន័យ​ទាំង​ ​១០យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ហើយ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​បុគ្គល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អាត្មាអញ​ហើយ​.​.​.​ ​១​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​.​.​.​ ​១​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់