​នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​មិនជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ ​ដល់​បុគ្គល​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​របស់​អាត្មាអញ​ហើយ​ ​១​.​.​.​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​.​.​.​ ​១​ ​នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ ​អាត្មាអញ​ ​គប្បី​បាន​នូវ​អំពើ​ជា​ប្រយោជន៍​នោះ​ ​ក្នុង​បុគ្គល​នុ៎ះ​ ​អំពី​ណា​ ​១​ ​មិន​ក្រោធ​ក្នុង​ទី​មិន​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឃាត​ប្ប​ដិ​វិន័យ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​អា​កង្ខ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​អា​កង្ខ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សេចក្តី​ប្រាថ្នា​ ​១​ ​អំពី​ធម៌​ជា​បន្លា​ ​១​ ​អំពី​ធម៌​ជាទី​ប្រាថ្នា​ ​១​ ​អំពី​សេចក្តី​ចំរើន​ ​១​ ​អំពី​មិគ​សាលា​ឧបាសិកា​ ​១​ ​អំពី​បុគ្គល​មិន​គួរ​លះបង់​ ​១​ ​អំពី​ក្អែក​ ​១​ ​អំពី​ពួក​និគ្រន្ថ​ ​១​ ​អំពី​វត្ថុ​ ​១០​ ​យ៉ាង​ ​មាន​ ​(​ពីរ​លើក​)​ ​១​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់