​ម្នាល​ចុន្ទ​ ​ការ​ស្អាត​ទាំង​ ​១០​ ​ប្រការ​នេះ​ ​ហៅថា​ ​កុសលកម្មបថ​ ​១០​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ដែល​ប្រកបដោយ​កុសលកម្មបថ​ទាំង​ ​១០​ ​នេះ​ហើយ​ ​បើទុកជា​ក្រោក​ឡើង​អំពី​ដំណេក​ក្នុង​វេលា​ព្រឹកព្រហាម​ ​ហើយ​ស្ទាប​ផែនដី​ក្តី​ ​ក៏​នៅជា​មនុស្ស​ស្អាត​ដដែល​ ​បើទុកជា​មិន​ស្ទាប​ផែនដី​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​ស្ទាប​អាចម៍គោ​ស្រស់​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​មិន​ស្ទាប​អាចម៍គោ​ស្រស់​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​ស្ទាប​ស្មៅ​ស្រស់​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​មិន​ស្ទាប​ស្មៅ​ស្រស់​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​បម្រើភ្លើង​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​មិន​បម្រើភ្លើង​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​ប្រណម​អញ្ជលី​ ​នមស្ការ​ព្រះអាទិត្យ​ក្តី​ ​ក៏​នៅ​ស្អាត​ដដែល​ ​បើទុកជា​មិន​ប្រណម​អញ្ជលី​ ​នមស្ការ​ព្រះអាទិត្យ​ក្តី​ ​ក៏​នៅតែ​ស្អាត​ដដែល​ ​បើទុកជា​ចុះត្រាំ​ទឹកជា​គំរប់​ ​៣​ ​ដង​នឹង​ពេលល្ងាច​ក្តី​ ​ក៏​នៅតែ​ស្អាត​ដដែល​ ​បើទុកជា​មិន​ចុះត្រាំ​ទឹកជា​គំរប់​ ​៣​ ​ដង​នឹង​ពេលល្ងាច​ក្តី​ ​ក៏​នៅតែ​ស្អាត​ដដែល​។​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់