វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាកបិសុណាវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ ចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកមនុស្ស ត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ទៅជាអ្នកស្វាក់ នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍