​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ ​ហើយ​សំដែង​ប្រាប់​ ​មិន​មាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកប​ព្រមដោយ​ធម៌​ ​១០​ ​នេះឯង​ ​នឹង​ធ្លាក់​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​ជា​អ្នក​អៀនខ្មាស​ ​ដល់​នូវ​សេចក្តី​អាណិតអាសូរ​ ​អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សព្វ​សត្វ​ ​១​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​ជា​អ្នក​មិន​លួច​ទ្រព្យ​គេ​ដែល​ជា​គ្រឿងឧបករណ៍​ ​គឺ​សម្បត្តិ​នៃ​បុគ្គល​ដទៃ​ ​ដែល​ជា​ទ្រព្យ​ឋិតនៅ​ក្នុង​ស្រុក​ក្តី​ ​ឋិតនៅ​ក្នុង​ព្រៃ​ក្តី​ ​ដែលគេ​មិន​ឲ្យ​ ​ពោល​គឺ​ការ​លួច​ ​១​ ​លះបង់​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​កា​មេ​សុ​ ​មិច្ឆាចារ​ ​អ្នក​មិនដល់​នូវ​ការប្រព្រឹត្តិ​កន្លង​ចំពោះ​ស្រ្តី​ទាំងឡាយ​ ​ដែល​មាន​មាតា​រក្សា​ ​បិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់