ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន... លះបង់ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ... លះបង់មុសាវាទ វៀរចាកមុសាវាទ... លះបង់បិសុណវាចា វៀរចាកបិសុណវាចា... លះបង់ផរុសវាចា វៀរចាកផរុសវាចា... លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ... មិនច្រើនដោយអភិជ្ឈា... មានចិត្តមិនព្យាបាទ ... ជាសម្មាទិដ្ឋិ មានសេចក្តីយល់ឃើញមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មាន លោកនេះ មាន លោកខាងមុខ មាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មាន។