​បុគ្គល​នោះ​ ​រមែង​មិន​រន្ធត់​ដោយ​កាយ​ ​មិន​រន្ធត់​ដោយ​វាចា​ ​មិន​រន្ធត់​ដោយចិត្ត​។​ ​បុគ្គល​នោះ​ឈ្មោះថា​ ​មាន​កាយ​កម្ម​ត្រង់​ ​វចីកម្ម​ត្រង់​ ​មនោ​កម្ម​ត្រង់​ ​មាន​គតិ​ត្រង់​ ​មាន​ឧប​បត្តិ​ត្រង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គតិ​ទាំងពីរ​ ​របស់​សត្វ​មាន​គតិ​ត្រង់​ ​មាន​ឧប​បត្តិ​ត្រង់​ ​តថាគត​ពោល​នូវ​គតិ​ណាមួយ​ ​គឺ​ ​សត្វ​ទាំងឡាយ​ដែល​មាន​សុខ​តែ​ម៉្យាង​ ​ឬ​ពួក​ត្រកូល​ខ្ពស់​ ​ៗ​ ​ដែល​ជា​ត្រកូល​ខត្តិយ​មហាសាល​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ ​ឬក៏​គហបតិ​មហាសាល​ ​ដែល​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាស​ ​និង​ប្រាក់​ច្រើន​ ​មានសម្បត្តិ​ ​និង​គ្រឿងឧបករណ៍​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧប​បត្តិ​នៃ​សត្វ​តាម​សភាវៈ​ ​រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បុគ្គល​ធ្វើ​នូវ​កម្ម​ណា​ ​រមែង​កើតឡើង​ដោយអំណាច​កម្ម​នោះ​ ​ផស្សៈ​ទាំងឡាយ​ ​(​របស់​វិបាក​)​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ដែល​កើតមក​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​ទាយាទ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់