​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្នាំបញ្ចុះ​ណា​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ថ្នាំបញ្ចុះ​ណា​ ​តថាគត​និង​សំដែង​នូវ​ថ្នាំបញ្ចុះ​ដ៏​ប្រសើរ​នោះ​ឯង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​នូវ​ពាក្យ​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​និង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ថ្នាំបញ្ចុះ​ណា​ ​ថ្នាំបញ្ចុះ​ដ៏​ប្រសើរ​នោះ​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ទេ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៨ | បន្ទាប់