បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សេចក្តីទុក្ខ នឹងពាល់ត្រូវនូវអ្នកដែលមិនធ្វើបាបកម្មអំពីណាបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឧបេក្ខាចេតោវិមុត្តិនេះ ស្ត្រីក្តី បុរសក្តី គួរចំរើនដោយពិត ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី មិនអាចកាន់យកនូវកាយនេះ ទៅកាន់បរលោកទេ ម្នាលភិក្ខុទាំងឡាយ សត្វនេះមានចិត្តជាមូលហេតុ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា បាបកម្មឯណាមួយ ដែលអាត្មាអញ បានធ្វើហើយ ដោយករជកាយនេះ ក្នុងកាលមុន បាបកម្មទាំងអស់នោះ អាត្មាអញត្រូវទទួលផល ក្នុងលោកនេះ បាបកម្មនោះនឹងលែងមានតទៅ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុអ្នកមានប្រាជ្ញា ក្នុងសាសនានេះ កាលមិនបានពិចារណាឃើញច្បាស់នូវវិមុត្តិ គឺអរហត្តផលតទៅ ចំរើនហើយយ៉ាងនេះ ក៏រមែងប្រព្រឹត្តទៅ ដើម្បីជាអនាគាមិធម៌។
[៩៧] គ្រានោះឯង ព្រាហ្មណ៍ម្នាក់ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៩៧] គ្រានោះឯង ព្រាហ្មណ៍ម្នាក់ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។