​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា​ ​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​មាន​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​ ​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ដោយ​ប្រការ​ដូច្នេះ​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ចិត្ត​អាត្មាអញ​ ​នេះ​ ​ជា​កាមាវចរចិត្ត​ ​មិនទាន់​បាន​ចំរើន​ ​ក្នុង​កាលមុន​ទេ​ ​លុះដល់​ក្នុង​កាល​ឥឡូវនេះ​ ​ចិត្ត​អាត្មាអញ​នេះ​ ​ជា​អ​រូ​បាវ​ចរៈ​ ​ដែល​បាន​ចំរើន​ល្អ​ហើយ​ ​ចំណែកខាង​កម្ម​ណាមួយ​ ​ជា​កាមាវច​រៈ​ ​កម្ម​នោះ​នឹង​មិន​សល់​នៅក្នុង​ចិត្ត​នោះ​ទេ​ ​កម្ម​នោះ​ ​មិន​ឋិតនៅ​ក្នុងចិត្ត​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​បើ​កុមារ​នេះ​ ​ចំរើន​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​ចាប់​ដើម​តាំង​អំពី​ខ្លួន​នៅក្មេង​ ​តើ​គប្បី​ធ្វើបាប​កម្ម​បាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនបានទេ​។​ ​សេចក្តី​ទុក្ខ​ ​គប្បី​ពាល់ត្រូវ​នូវ​កុមារ​នោះ​ ​កាលដែល​មិន​ធ្វើ​នូវ​បាបកម្ម​ ​ដែរ​ឬទេ​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់