វៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១