​ច្រើន​សំឡឹង​រំពៃ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​សំឡឹង​រំពៃ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​សំឡឹង​រំពៃ​ ​១​ ​មានចិត្ត​គុំគួន​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​គុំគួន​ ​១​ ​ពេញចិត្ត​ក្នុង​ការ​គុំគួន​ ​១​ ​យល់​ខុស​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការយល់​ខុស​ ​១​ ​ពេញចិត្ត​ក្នុង​ការយល់​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣០​ ​យ៉ាងនេះ​ឯង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ធម៌​ ​៣០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​បាណាតិបាត​ ​១​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​វៀរចាក​អទិន្នាទាន​ ​១​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​អទិន្នាទាន​ ​១​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់