​ពេញចិត្ត​ក្នុង​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​១​ ​ពោល​សរសើរគុណ​នៃ​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​១​ ​ជា​អ្នកមាន​អភិជ្ឈា​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​អភិជ្ឈា​ ​១​ ​ពេញចិត្ត​ក្នុង​អភិជ្ឈា​ ​១​ ​ពោល​សរសើរគុណ​នៃ​អភិជ្ឈា​ ​១​ ​មានចិត្ត​ព្យាបាទ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការព្យាបាទ​ ​១​ ​ពេញចិត្ត​ក្នុង​ការព្យាបាទ​ ​១​ ​ពោល​សរសើរគុណ​ ​នៃ​ការព្យាបាទ​ ​១​ ​យល់​ខុស​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការយល់​ខុស​ ​១​ ​ពេញចិត្ត​ ​ក្នុង​ការយល់​ខុស​ ​១​ ​ពោល​សរសើរគុណ​នៃ​ការយល់​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាងនេះ​ឯង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ធម៌​ ​៤០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់