​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​បីតិ​ចិត្ត​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​កាយ​របស់​អាត្មាអញ​ ​ចូរ​ស្ងប់​រម្ងាប់​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​របស់​បុគ្គល​មាន​បីតិ​ចិត្ត​ ​តែង​ស្ងប់​រម្ងាប់​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​កាយប្បស្សទ្ធិ​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​ទទួល​សេចក្តី​សុខ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​កាយប្បស្សទ្ធិ​ ​តែង​ទទួល​សេចក្តី​សុខ​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​សេចក្តី​សុខ​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ចូរ​តាំង​មាំ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​របស់​បុគ្គល​អ្នកមាន​សេចក្តី​សុខ​ ​តែងតាំង​មាំ​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​សមាធិចិត្ត​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​តាមពិត​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សមាធិចិត្ត​ ​តែង​ដឹង​ ​តែងឃើញ​តាមពិត​ ​នេះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​តាមពិត​ ​មិន​គប្បី​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​នឿយណាយ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​តាមពិត​ ​តែង​នឿយណាយ​ ​នេះ​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់