​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​តថាគត​ ​ហៅថា​ ​អ្នក​ដល់​នូវ​ការ​ស្មោះស្មើ​ ​ក្នុង​ពួក​សត្វ​ដែល​មិន​ស្មោះស្មើ​ ​អ្នក​មិន​មាន​ព្យាបាទ​ ​ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តី​ព្យាបាទ​ ​អ្នក​ដល់​នូវ​ខ្សែ​នៃ​ធម៌​ ​តែង​ចំរើន​នូវ​ពុទ្ធានុស្សតិ​។​
 បពិត្រ​មហា​នាម​ ​មួយទៀត​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ទាំង​ ​៨​ ​ពួក​ ​ដឹង​ពិត​ ​ឃើញ​ពិត​ ​ដោយ​បច្ចវេក្ខណញ្ញាណ​ ​ជា​ធម៌​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ដោយអំណាច​នៃ​ភាវនា​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ឧ​គ្ឃ​ដិ​ត​ញ្ញូ​បុគ្គល​ជាដើម​ ​គប្បី​ឃើញច្បាស់​ក្នុងចិត្ត​នៃ​ខ្លួន​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​ព្រះធម៌​ ​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​ព្រះធម៌​ ​តែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់