ម្នាលនន្ទិយៈ អរិយសាវ័ក ប្រកបដោយធម៌ទាំង ១១ នេះឯង តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌ដ៏លាមកឡើយ។ ម្នាលនន្ទិយៈ ដូចជាក្អមផ្កាប់ រមែងមិនស្រូបយកទឹក ដែលហូរចេញបានឡើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ពុំនោះសោត ដូចជាភ្លើង កាលឆេះរាលដាលផុតអំពីស្មៅហើយ ក៏មិនត្រឡប់មករកស្មៅដែលឆេះរួចហើយវិញ យ៉ាងណាមិញ ម្នាលនន្ទិយៈ អរិយសាវ័កប្រកបដោយធម៌ទាំង ១១ នេះ តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌លាមកឡើយ ក៏យ៉ាងនោះដែរ។
[១២១] គ្រានោះ ព្រះសុភូតិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងសទ្ធភិក្ខុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសុភូតិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ