​ម្នា​លន​ន្ទិយៈ​ ​មួយទៀត​ ​ទ្រង់​គប្បី​រលឹក​ពួក​ទេវតា​ថា​ ​ទេវតា​ណា​ ​ដែល​រំលង​នូវ​ពួក​ទេវតា​ ​ដែល​មា​នកព​ឡី​កា​រា​ហារ​ ​ជា​ចំណី​ ​(​កាមាវចរ​ទេវតា​)​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយ​ឈានចិត្ត​ ​(​ព្រហ្ម​)​ ​ណាមួយ​ ​ទេវតា​ទាំងនោះ​ ​មិន​ពិចារណា​ឃើញ​នូវ​កិច្ច​របស់​ខ្លួន​ ​ឬ​នូវ​សេចក្តី​ចំរើន​ ​នៃ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ ​ម្នា​លន​ន្ទិយៈ​ ​ដូចជា​ភិក្ខុ​អស​មយ​វិមុត្ត​ ​រមែង​មិន​ពិចារណា​ឃើញ​នូវ​កិច្ច​របស់​ខ្លួន​ ​ឬ​នូវ​សេចក្តី​ចំរើន​នៃ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ ​យ៉ាងណាមិញ​ ​ម្នា​លន​ន្ទិយៈ​ ​ទេវតា​ណា​ ​ដែល​ផ្លោះ​រំលង​ ​នូវ​ពួក​ទេវតា​ ​ដែល​មា​នកព​ឡី​កា​រា​ហារ​ជា​ចំណី​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយ​ឈានចិត្ត​ណាមួយ​ ​ទេវតា​ទាំងនោះ​ ​រមែង​មិន​ពិចារណា​ឃើញ​នូវ​កិច្ច​របស់​ខ្លួន​ ​ឬ​នូវ​សេចក្តី​ចំរើន​នៃ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នា​លន​ន្ទិយៈ​ ​ទ្រង់​គ​ប្បី​ដម្កល់​សតិ​ ​ក្នុង​ព្រះហឫទ័យ​ ​ប្រារព្ធ​នូវ​ពួក​ទេវតា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់