ម្នាលសុភូតិ ព្រោះជាភិក្ខុ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។
ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ ម្នាលសុភូតិ ភិក្ខុជាពហូសូត។បេ។ ត្រាស់ដឹងល្អដោយទិដ្ឋិ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។
ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្តល្អ។