[២០] ម្នាលភិក្ខុទាំងឡាយ តថាគត និងសំដែងនូវការជំរះបាបដ៏ប្រសើរ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងចាំស្តាប់ពាក្យនោះចុះ... ម្នាលភិក្ខុទាំងឡាយ ការជំរះបាបដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ... របស់មិច្ឆាវាចា ... របស់មិច្ឆាកម្មន្តៈ... របស់មិច្ឆាអាជីវៈ... របស់មិច្ឆាវាយាមៈ... របស់មិច្ឆាសតិ ... របស់មិច្ឆាសមាធិ... របស់មិច្ឆាញាណៈ... ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា ការជំរះបាបដ៏ប្រសើរ។