​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​អភិជ្ឈា​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ព្យាបាទ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​មិច្ឆាទិដ្ឋិ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​មាន​លោភៈ​ជាហេតុ​ ​ ​១​ ​មាន​ទោសៈ​ជាហេតុ​ ​១​ ​មាន​មោហៈ​ជាហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​ដូច្នេះ​ឯង​ ​លោភៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​ទោសៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​មោហៈ​ ​ឈ្មោះថា​ជាហេតុ​ ​ជា​ដែន​កើត​នៃ​កម្ម​ ​ព្រោះ​អស់​លោភៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​ ​ព្រោះ​អស់​ទោសៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​ ​ព្រោះ​អស់​មោហៈ​ ​ទើប​អស់​ហេតុ​នៃ​កម្ម​។​
 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នេះ​ ​ប្រកបដោយ​ការ​ប្រែត្រឡប់​ ​ធម៌​នេះ​ ​មិនមែន​ជា​មិន​មានការ​ប្រែត្រឡប់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នេះ​ ​ប្រកបដោយ​ការ​ប្រែត្រឡប់​ ​ធម៌​នេះ​ ​មិនមែន​ជា​មិន​មានការ​ប្រែត្រឡប់​ ​តើ​ដោយ​អធិប្បាយ​ ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់