​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកសម្លាប់​សត្វ​ ​វៀរចាក​ការ​សម្លាប់សត្វ​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​លួច​ទ្រព្យ​គេ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកពោល​ពាក្យ​កុហក​ ​វៀរចាក​ការ​ពោល​ពាក្យ​កុហក​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកពោល​ពាក្យ​ញុះញង់​ ​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកពោល​ពាក្យ​អាក្រក់​ ​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​ ​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​អភិជ្ឈា​ ​មិន​មាន​អភិជ្ឈា​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​ព្យាបាទ​ ​មិន​មាន​ព្យាបាទ​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​យល់​ខុស​ ​មានការ​យល់​ត្រូវ​វិញ​ ​ឈ្មោះថា​ ​ការ​ប្រែត្រឡប់​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់