​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ការ​ប្រែត្រឡប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នេះ​ ​ដែល​ប្រកបដោយ​ការ​ប្រែត្រឡប់​ ​មិនមែន​ជា​មិន​មានការ​ប្រែត្រឡប់​ ​យ៉ាងនេះ​ឯង​។​
 [​៦៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ព​វន​ ​(​ព្រៃស្វាយ​)​ ​របស់​កម្មា​របុ​ត្រ​ ​ឈ្មោះ​ចុន្ទ​ ​ជិត​ក្រុង​បា​វា​។​ ​គ្រានោះ​ ​ចុន្ទ​កម្មា​របុ​ត្រ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ចុន្ទ​កម្មា​របុ​ត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​ចុន្ទ​ ​អ្នក​ពេញចិត្ត​នឹង​ការ​ស្អាត​របស់​អ្នកណា​។​ ​ចុន្ទ​កម្មា​របុ​ត្រ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​នៅ​ខាងក្រោយ​ភូមិ​ ​ជា​អ្នកប្រើ​ប្រាស់​ល័ក្កចាន់​ ​[​ប្រដាប់​សម្រាប់​ដាក់​ទឹក​ក្នុង​វេលា​ដើរ​ផ្លូវ​ ​គឺ​ក្អម​,​ ​កំសៀវ​,​ ​បំពង់​,​ ​កុណ្ឌី​,​ ​ទីកោ​។​]​ ​ប្រើប្រាស់​សំពត់​ដូច​ផ្កា​សារាយ​ ​ជា​អ្នកបម្រើ​ភ្លើង​ ​ជា​អ្នក​ចុះត្រាំ​ទឹក​ព្រឹកល្ងាច​ ​តែង​បញ្ញត្ត​នូវ​ការ​ស្អាត​ ​ខ្ញុំ​ព្រះអង្គ​ពេញចិត្ត​ចំពោះ​ការ​ស្អាត​ ​របស់​ព្រាហ្មណ៍​ទាំងនោះ​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់