​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​.​.​.​ ​លះបង់​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​.​.​.​ ​លះបង់​មុសាវាទ​ ​វៀរចាក​មុសាវាទ​.​.​.​ ​លះបង់​បិ​សុ​ណ​វាចា​ ​វៀរចាក​បិ​សុ​ណ​វាចា​.​.​.​ ​លះបង់​ផរុសវាចា​ ​វៀរចាក​ផរុសវាចា​.​.​.​ ​លះបង់​សម្ផ​ប្ប​លា​បៈ​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​.​.​.​ ​មិន​ច្រើន​ដោយ​អភិជ្ឈា​.​.​.​ ​មានចិត្ត​មិន​ព្យាបាទ​ ​.​.​.​ ​ជា​សម្មាទិដ្ឋិ​ ​មាន​សេចក្តី​យល់ឃើញ​មិន​វិប​រឹត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​ការ​បូជា​ធំ​ ​មានផល​ ​ការ​បូជា​តូច​ ​មានផល​ ​ផលវិបាក​របស់​កុសលា​កុសលកម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​អាក្រក់​ ​មាន​ ​លោក​នេះ​ ​មាន​ ​លោកខាងមុខ​ ​មាន​ ​មាតា​មាន​ ​បិតា​មាន​ ​សត្វ​ទាំងឡាយ​ ​ជា​ឱប​បា​តិកៈ​កំណើត​ ​មាន​ ​ពួក​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ ​ហើយ​សំដែង​ប្រាប់​ ​មាន​។​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់