​វិបត្តិ​ ​គឺ​ទោស​នៃ​វចីកម្ម​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​វិបត្តិ​ ​គឺ​ទោស​នៃ​មនោ​កម្ម​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​កាយ​កម្ម​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​មានចិត្ត​អាក្រក់​ ​មាន​បាតដៃ​ប្រឡាក់​ដោយ​ឈាម​ ​តាំងនៅ​ខ្ជាប់​ក្នុង​ការ​សម្លាប់​រឿយ​ ​ៗ​ ​មិន​មាន​សេចក្តី​អាណិតអាសូរ​ ​ចំពោះ​សព្វ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​លួច​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​អ្នក​កាន់​យក​នូវ​សម្បត្តិ​ ​និង​គ្រឿងឧបករណ៍​នៃ​បុគ្គល​ដទៃ​ ​ជា​ទ្រព្យ​ឋិតនៅ​ក្នុង​ស្រុក​ក្តី​ ​ឋិតនៅ​ក្នុង​ព្រៃ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ ​ពោល​គឺ​ការ​លួច​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នក​ដល់​នូវ​ការប្រព្រឹត្តិ​កន្លង​ ​ក្នុង​ស្ត្រី​ទាំងឡាយ​ ​ដែល​មាន​មាតា​រក្សា​ ​បិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រ្តី​រក្សា​ ​ញាតិ​រក្សា​ ​ធម៌​រក្សា​ ​ជា​ស្រ្តី​មាន​ប្តី​ ​មាន​អាជ្ញា​ ​(​កំណត់ទុក​)​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្រ្តី​ដែលគេ​បំពាក់​កម្រងផ្កា​។
ថយ | ទំព័រទី ១៨០ | បន្ទាប់