​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​កាយ​កម្ម​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​វចីកម្ម​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​និយាយ​ពាក្យ​កុហក​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ញាតិ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​នៃ​សេនី​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ​ដែលគេ​នាំទៅ​សួរ​ជា​សាក្សី​ថា​ ​នែ​បុរស​អើយ​ ​អ្នក​ចូរ​មក​អាយ​ ​បើ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយប្រាប់​ហេតុ​នោះ​ ​បុរស​នោះ​ ​កាលបើ​មិនដឹង​ ​និយាយ​ថា​ ​ខ្ញុំ​ដឹង​ក៏​មាន​ ​កាលបើ​ដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ក៏​មាន​ ​កាលបើ​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ក៏​មាន​ ​កាលបើ​ឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ក៏​មាន​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ទាំង​ដឹងខ្លួន​ដូច្នេះ​ ​ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី​ ​ហេតុ​នៃ​បុគ្គល​ដទៃ​ក្តី​ ​ព្រោះ​សំណូក​ ​គឺ​អាមិសៈ​បន្តិចបន្តួច​ក្តី​ ​ជា​អ្នកពោល​ពាក្យ​ញុះញង់​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់