​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ហើយ​សំដែង​ប្រាប់​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បត្តិ​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​រមែង​មាន​សុខ​ជា​កម្រៃ​ ​មាន​សុខ​ជា​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​កូន​បាសកា​ ​(​មាន​ជ្រុង​ ​៤​)​ ​ដែល​បុគ្គល​បោះ​ទៅ​ខាងលើ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់