​ហើយ​ធ្លាក់ចុះ​មក​ ​តាំងនៅ​ត្រង់​ជ្រុង​ណា​ ​រមែង​តាំងនៅ​ស៊ប់​ ​ត្រង់​ជ្រុង​នោះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​ ​សួគ៌​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ក៏​មាន​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​ការ​អស់​ទៅ​ ​នៃ​កម្ម​ទាំងឡាយ​ ​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​ទេ​ ​ឯ​ផល​នោះ​ឯង​ ​រមែង​កើតមាន​ក្នុង​បច្ចុប្បន្ន​នេះ​ក៏​មាន​ ​ក្នុង​អត្តភាព​ជាលំដាប់​ក៏​មាន​ ​ក្នុង​អត្តភាព​ដទៃ​ក៏​មាន​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់