​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​គឺ​ទោស​នៃ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​គឺ​ទោស​នៃ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​គឺ​ទោស​របស់​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​គឺ​ទោស​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​វិបត្តិ​ ​គឺ​ទោស​របស់​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​ក៏​មាន​ ​ព្រោះហេតុតែ​វិបត្តិ​ ​គឺ​ទោស​របស់​វចីកម្ម​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​ក៏​មាន​។​បេ​។​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់