​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​វិបត្តិ​ ​គឺ​ទោស​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​សេចក្តី​អស់​ទៅ​នៃ​កម្ម​ទាំងឡាយ​ ​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​ទេ​ ​ឯ​ផល​នោះ​ឯង​ ​រមែង​កើត​ក្នុង​បច្ចុប្បន្ន​ក៏​មាន​ ​ក្នុង​អត្តភាព​ ​ជាលំដាប់​ក៏​មាន​ ​ក្នុង​អត្តភាព​ដទៃ​ទៅ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​កិរិយា​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​មិន​ទទួល​នូវ​ផល​នៃ​កម្ម​ទាំងឡាយ​ ​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កុសលកម្ម​ទាំងនោះ​ ​សម្បត្តិ​ ​គឺ​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​រមែង​មាន​សុខ​ជា​កម្រៃ​ ​មាន​សុខ​ជា​ផល​ ​សម្បត្តិ​ ​គឺ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​រមែង​មាន​សុខ​ជា​កម្រៃ​ ​មាន​សុខ​ជា​ផល​ ​សម្បត្តិ​ ​គឺ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​រមែង​មាន​សុខ​ជា​កម្រៃ​ ​មាន​សុខ​ជា​ផល​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់