​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនបានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​សេចក្តី​ទុក្ខ​ ​នឹង​ពាល់ត្រូវ​នូវ​អ្នក​ដែល​មិន​ធ្វើបាប​កម្ម​អំពី​ណា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ឧបេក្ខា​ចេ​តោ​វិមុត្តិ​នេះ​ ​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​គួរ​ចំរើន​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​មិន​អាច​កាន់​យក​នូវ​កាយ​នេះ​ ​ទៅកាន់បរលោក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នេះ​មានចិត្តជា​មូលហេតុ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​បាបកម្ម​ឯណាមួយ​ ​ដែល​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ដោយ​ករជកាយ​នេះ​ ​ក្នុង​កាលមុន​ ​បាបកម្ម​ទាំងអស់​នោះ​ ​អាត្មាអញ​ត្រូវ​ទទួលផល​ ​ក្នុង​លោក​នេះ​ ​បាបកម្ម​នោះ​នឹង​លែង​មានត​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​ដែល​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ ​ក្នុង​សាសនា​នេះ​ ​កាល​មិនបាន​ពិចារណា​ឃើញច្បាស់​នូវ​វិមុត្តិ​ ​គឺ​អរហត្តផល​តទៅ​ ​ចំរើន​ហើយ​យ៉ាងនេះ​ ​ក៏​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​អនាគាមិ​ធម៌​។​
 [​៩៧​]​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ម្នាក់​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់