​សីល​ទាំងឡាយ​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ ​ជា​អានិសង្ស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​តែង​ញុំាង​ធម៌​ទាំងឡាយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ធម៌​ទាំងឡាយ​ ​តែង​ញុំាង​ធម៌​ទាំងឡាយ​ ​ឲ្យ​បរិបូណ៌​ ​ដើម្បី​ចេញ​អំពី​ទី​មិនមែន​ជា​ត្រើយ​ ​ទៅកាន់​ត្រើយ​ ​គឺ​ព្រះ​និព្វាន​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​ ​នៃ​អ​វិប្បដិសារៈ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​អ​វិប្បដិសារៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​បា​មុ​ជ្ជៈ​ ​កាលបើ​បា​មុ​ជ្ជៈ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​បា​មុ​ជ្ជៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​បីតិ​ ​កាលបើ​បីតិ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​បីតិ​ ​តែង​សាបសូន្យ​ចាក​ឧប​និស្ស័យ​នៃ​បស្ស​ទ្ធិ​ ​កា​លបើបស្ស​ទ្ធិ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចា​កប​ស្ស​ទ្ធិ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​សុខៈ​ ​កាលបើ​សុខៈ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​សុខៈ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​មិន​មាន​ ​បុគ្គល​អ្នក​វិបត្តិ​ចាក​សម្មាសមាធិ​ ​តែង​សាបសូន្យ​ចាក​ឧបនិស្ស័យ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់