​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រស​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាយ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ផោដ្ឋព្វៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បឋវី​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អាបោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​តេជោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វាយោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អាកាសានញ្ចាយតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អា​កិ​ញ្ចញ្ចា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុង​ចិ​ត្ត​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​លោក​នេះ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​លោកខាងមុខ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​ធ្វើ​ទុក​ក្នុងចិត្ត​ជា​ធម្មតា​ប៉ុណ្ណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ក៏​មាន​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចក្ខុ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​។​បេ​។​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​ឮ​ ​លិទ្ធ​ ​ភ្លក្ស​ ​ដឹង​ច្បាស់​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​គ្រាន់តែ​ធ្វើ​ទុក​ក្នុងចិត្ត​ជា​ធម្មតា​ប៉ុណ្ណោះ​។​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់