​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​ការ​រម្ងាប់​សង្ខារ​ទាំងអស់​ ​ការ​លះ​ចោល​កិលេស​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​តម្រេក​ ​ការ​រលត់ទុក្ខ​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ ​ដ៏​ឧត្តម​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ឯង​ ​ដូចជា​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ចក្ខុ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សោតៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សទ្ទៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ឃានៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​គន្ធៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជិវ្ហា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រស​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាយ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ផោដ្ឋព្វៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បឋវី​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អាបោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​តេជោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វាយោ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អាកាសានញ្ចាយតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុង​ចិ​ត្ត​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​លោក​នេះ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​លោកខាងមុខ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​របស់​ដែល​ខ្លួន​ឃើញ​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់