ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ មិនមានគំនិតយ៉ាងនេះថា ថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញធ្វើតបទៅវិញដូចម្តេច។ សេះនោះ ត្រូវគេចងក្បែរក្រង់នៃស្រូវហើយ តែងគិតថា ស្រូវដំណើប ស្រូវដំណើប។ ម្នាលសន្ធៈ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី មានចិត្តដែលកាមរាគរួបរឹត ដែលកាមរាគគ្របសង្កត់ហើយ រមែងមិនដឹងនូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងដោយពិត ក៏យ៉ាងនោះដែរ។ បុរសនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើកាមរាគឲ្យនៅខាងក្នុង។ បុគ្គលមានចិត្តដែលព្យាបាទ រួបរឹតហើយ... មានចិត្តដែលថីនមិទ្ធៈ រួបរឹតហើយ... មានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ...